Episodios disponibles
5 de 23
លោក លាង ដឺលុច៖ "ហ៊ុន ម៉ានី" សង្ឃឹមក្លាយជា ហ៊ុន ម៉ានី របស់កម្ពុជា
ពីខេត្តសៀមរាប កិច្ចពិភាក្សាមួយ បានរៀបចំធ្វើឡើងអំពីសៀវភៅ និពន្ធដោយ លោក លាង ដឺលុច នាយកប្រតិបត្តិសារព័ត៌មានអនឡាញថ្មីៗ។ ជាសៀវភៅផ្ដោតលើជីវិតរបស់លោក ហ៊ុន ម៉ានី តំណាងរាស្រ្ត និងជាកូនប្រុសពៅរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មានចំណងជើងថា "ក្ដីសង្ឃឹម ហ៊ុន ម៉ានី"។ លោក លាង ដឺលុច ដែលជាអ្នកនិពន្ធ បានថ្លែងប្រាប់វិទ្យុបារាំងអន្តរជាតិថា សៀវភៅរបស់លោកគ្មានរបៀបវារៈនយោបាយណាមួយទេ ហើយលោកក៏មិនទទួលបានលាភសក្ការៈណាមួយពីការសរសេរជាសៀវភៅនេះដែរ។ អ្វីដែលលោកចង់បានពីសៀវភៅ "ក្ដីសង្ឃឹម ហ៊ុន ម៉ានី" នេះ គឺដើម្បីឱ្យអ្នកអានយល់ពីក្ដីសង្ឃឹមនិងការលះបង់របស់យុវជនម្នាក់ សម្រាប់អនាគតដឺភ្លឺថ្លារបស់កម្ពុជា។
អ្នកស្រី ហ្វុង ចំប៉ី៖ ស្ត្រីជនជាតិដើមភាគតិចប្រឈមមុខខ្លាំងក្នុងកិច្ចការពារធនធានធម្មជាតិ
ក្រុមជនជាតិដើមភាគតិចនៅកម្ពុជាបានប្រារព្ធទិវារបស់ខ្លួននៅថ្ងៃនេះ នៅក្រោមប្រធានបទ«តួនាទីរបស់ស្ត្រីក្នុងការអភិរក្ស និងការផ្ទេរចំណេះដឹងប្រពៃណី»។ ការប្រារព្ធទិវានេះ គឺស្របពេលដែលសម្ព័ន្ធជនជាតិដើមភាគតិចនៅកម្ពុជារកឃើញថា ស្ត្រីជនជាតិដើមដែលសកម្មក្នុងកិច្ចការពារអត្តសញ្ញាណ ការពារដីធ្លី និងធនធានធម្មជាតិ ត្រូវរងការគំរាកំហែង ការប្តឹង និងចាប់ដាក់ពន្ធនាគារ។ អ្នកស្រី ហ្វុង ចំប៉ី អនុប្រធានសមាគមស្ត្រីជនជាតិដើមភាគតិចកម្ពុជា សំណូមពរដល់អាជ្ញាធរពាក់ព័ន្ធ លុបបំបាត់គ្រប់ទម្រង់ទាក់ទងអំពើហិង្សាលើស្រ្តីជនជាតិដើម ក៏ដូចជា ការគំរាមកំហែង និងករណីរំលោភបំពានផ្សេងៗទៀត។
អ្នកឧកញ៉ា ម៉ុង ឫទ្ធី៖ ទ្រឹស្តី«ជំនួញណាដែលធ្វើឲ្យគេឈឺចាប់ កុំរកស៊ីអី» បានឆ្លុះបញ្ចាំងការពិតពេលនេះ
អ្នកឧកញ៉ា ម៉ុង ឫទ្ធី ប្រធានក្រុមហ៊ុន ម៉ុង ឫទ្ធី គ្រុប បានរំលឹកពីទ្រឹស្តីរបស់លោកកាលពី៨ឆ្នាំមុន ដែលលោកមានកិត្តិយសក្នុងការអញ្ជើញផ្តល់អនុសាសន៍ទៅដល់អ្នកជំនួញវ័យក្មេងថា «ជំនួញណាដែលធ្វើឲ្យរាស្ត្រឈឺចាប់ សូមកុំរកស៊ីអី»។ តាមអ្នកឧកញ៉ា ម៉ុង ឫទ្ធី អនុសាសន៍របស់លោកកាលណោះ ពិតជាបានឆ្លុះបញ្ចាំងនូវការពិតពេលនេះ។ ការលើកឡើងរបស់អ្នកឧកញ៉ា ម៉ុង ឫទ្ធី ដូច្នេះ គឺស្របពេលដែលអ្នកឧកញ៉ានាំកូនឈើជាច្រើនពាន់ដើមទៅដាំឡើងវិញនៅលើដីភ្នំតាម៉ៅប្រមាណ៥០០ហិចតារ ដែលបានឈូសឆាយហើយដោយក្រុមហ៊ុន ឡេងណាវ៉ាត់ត្រា និងក្រុមហ៊ុន១ចំនួនទៀត។ ការវិនិយោគលើដីសួនសត្វភ្នំតាម៉ៅនេះ បានរងប្រតិកម្មរិះគន់យ៉ាងខ្លាំងពីមហាជន រហូតដល់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន សម្រេចកាលពីពេលថ្មីៗនេះ លុបចោលទាំងអស់នូវរាល់ការអនុញ្ញាតឲ្យធ្វើការដោះដូរ និងអភិវឌ្ឍ។
លោក ផុស សុវណ្ណ៖ អ្នកសារព័ត៌មានដែលមិនត្រូវអនុញ្ញាតគឺដោយសារតែពួកគេមិនសូវចាប់អារម្មណ៍ពីដំបូង
ភ្ញៀវប្រចាំថ្ងៃរបស់វិទ្យុបារាំងអន្តរជាតិRFIនៅរាត្រីនេះ គឺលោក ផុស សុវណ្ណ អគ្គនាយកព័ត៌មាន និងសោតទស្សន៍។ លោកបានពន្យល់អំពីបញ្ហាខ្លះឆ្លើយតបនឹងអ្នកសារព័ត៌មានមួយចំនួនដែលលើកឡើងពីការរឹតបន្តឹងទៅលើអ្នកកាសែតក្នុងការទទួលបានសិទ្ធិយកព័ត៌មានផ្ទាល់នៅក្នុងកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការបរទេសអាស៊ាន ខណៈកម្ពុជាខ្លួនឯងធ្វើជាម្ចាស់ផ្ទះ។ បើតាមលោក ផុស សុវណ្ណ គឺមានអ្នកសារព័ត៌មានជាតិ និងអន្តរជាតិបានចុះឈ្មោះជាង៧០០នាក់ ហើយថា អ្នកដែលមិនត្រូវអនុញ្ញាតគឺដោយសារតែពួកគេមិនសូវចាប់អារម្មណ៍ពីដំបូង។
លោក ពុយ គា៖ «ផាត់ភូមាចេញពីអាស៊ាន» គ្រាន់តែជាការព្រមាន មិនមែនជាចេតនារបស់អាស៊ានឡើយ
ភ្ញៀវប្រចាំថ្ងៃរបស់វិទ្យុបារាំងអន្ដរជាតិ RFI នារាត្រីនេះ គឺលោក ពុយ គា អ្នកកាសែតជើងចាស់ជំនាញបញ្ហាអាស៊ាន និងជាអ្នកឆ្លើយឆ្លងព័ត៌មានឲ្យទីភ្នាក់ងារព័ត៌មាន Kyodo របស់ជប៉ុន។ បើតាម លោក ពុយ គា សំណុំរឿងវិបត្តិនយោបាយនៅភូមា គឺជាប្រធានបទដ៏ក្ដៅគគុកមួយ ដែលរដ្ឋមន្ដ្រីការបរទេសអាស៊ានទាំងអស់ ផ្ដោតការចាប់អារម្មណ៍ជាពិសេស ធ្វើយ៉ាងណាជួយស្វែងរកដំណោះស្រាយសន្តិភាពសម្រាប់ភូមា។ មានប្រទេសជាសមាជិកអាស៊ានខ្លះប្រកាន់ជំហរតឹងរ៉ឹង ដោយព្រមានផាត់ភូមាចេញពីអាស៊ានតែម្ដង ប្រសិនបើភូមាមិនព្រមដោះស្រាយវិបត្តិនេះឲ្យដាច់ស្រឡះរួចរាល់។ ប៉ុន្តែសម្រាប់លោក ពុយ គា លោកយល់ឃើញថា អាស៊ានគ្មានចេតនាបណ្ដេញភូមាចេញទេ ព្រោះការធ្វើដូច្នោះ នឹងធ្វើឲ្យប៉ះពាល់ដល់មុខមាត់របស់អាស៊ាន នៅលើឆាកភូមិសាស្ត្រនយោបាយពិភពលោក។
Radios similares
Black-Dance-Radio
Electro, Rock, Podcast
RGS - Radio Grandi Successi
Rock, Electro, Podcast
radioH2o
Lorrainville, Rock, Rock clásico, Podcast, Discusión
Greensleeves Radio
Maguncia, Alternativa, Indie, Rock, Podcast
London Taxi Radio
Londres, Podcast, Discusión
Radio hsf
Ilmenau, Hip hop, Podcast, Rock
Straightsound
Berlín, Podcast
ToXoRs minimalRADIO
Günzburg, Minimalista, Techno, Trance, Podcast
Nova 80
São Paulo, Techno, Podcast, Pop
Rádio Cantinho dos Emigrantes
Podcast
ahoy radio
Hamburgo, Urban, Indie, Electro, Podcast, Alternativa
Radio Rock & Blues
Marsella, Blues, Pop, Rock, Podcast
Radio DEEP Romania
Bucarest, Dancehall, Electrónica, Películas & Musicales, Podcast
Escucha ភ្ញៀវប្រចាំថ្ងៃ, Los 40 Principales España y muchas más emisoras de todo el mundo con la aplicación de radio.es

ភ្ញៀវប្រចាំថ្ងៃ
asdf 1
Descarga la aplicación gratis y escucha radio y podcast como nunca antes.


ភ្ញៀវប្រចាំថ្ងៃ: Radios del grupo