Radio Logo
RND
Escucha {param} en la aplicación
Escucha ភូមិសាស្រ្តនយោបាយ en la aplicación
(3.247)(171.489)
Favoritos
Despertador
Sleep timer
Favoritos
Despertador
Sleep timer
Página inicialPodcastsPolítica
ភូមិសាស្រ្តនយោបាយ

ភូមិសាស្រ្តនយោបាយ

Podcast ភូមិសាស្រ្តនយោបាយ
Podcast ភូមិសាស្រ្តនយោបាយ

ភូមិសាស្រ្តនយោបាយ

Guardar

Episodios disponibles

5 de 24
  • ភូមិសាស្រ្តនយោបាយ - ​របប ប៉ុល ពត​៖ ខ្មែរ​សម្លាប់​ខ្មែរ​?​
    ក្រោយ​ពី​បាន​និយាយ​រៀបរាប់​ពី​បដិវត្តន៍​និង​របប​ខ្មែរ​ក្រហម​អស់​ជា​ច្រើន​សប្តាហ៍ ថ្ងៃ​នេះ ហ្សង់-ហ្វ្រង់ស័រ តាន់ សូម​ធ្វើ​សេចក្តី​សន្និដ្ឋាន បិទ​បញ្ចប់​ការ​សិក្សា​ទៅ​លើ​ទំព័រ​ដ៏​ខ្មៅរ​ងងិត​មួយ​នេះ​នៃ​ប្រវត្តិសាស្ត្រ​ទំនើប​របស់​កម្ពុជា។ ក្រោយ​ពី​បាន​ដួល​រលំ​នៅ​ថ្ងៃ​៧​មករា​១៩៧៩​ហើយ ហេតុអ្វី​បាន​ជា​អង្គការ​ចាត់​តាំង​របស់​ខ្មែរ​ក្រហម​ ទាំង​យោធា​និង​ទាំង​នយោបាយ បន្ត​មាន​ដង្ហើម​ត​ទៅ​ទៀត​ ត​រហូត​ដល់​ឆ្នាំ​១៩៩៩? តើ​កម្ពុជា​ប្រជាធិបតេយ្យ​ពិត​ជា​បាន​អនុវត្ត​នយោបាយ​ប្រល័យ​ពូជសាសន៍​មែន​ឬ​ទេ? តើ​ហេតុអ្វី​បាន​ជា​របប ប៉ុល ពត សាហាវ​ព្រៃផ្សៃ​ដល់​ម្លឹង និង​បណ្តាល​ឱ្យ​ស្លាប់​មនុស្ស​ច្រើន​ដល់​ម្លឹង ក្នុង​រយៈ​ពេល​មួយ​យ៉ាង​ខ្លី​? សូម​អញ្ជើញ​ស្តាប់​ចម្លើយ​បែប​សង្ខេប​និង​បែប​សំយោគ ជា​ថ្មី​ឡើង​វិញ​របស់ ហ្សង់-ហ្វ្រង់ស័រ តាន់។
    4/29/2019
    14:33
  • ភូមិសាស្រ្តនយោបាយ - ​វៀត​ណាម​វាយ​រំលំ​របប ​ប៉ុល ពត​ តែ​ពីរ​សប្តាហ៍​ប៉ុណ្ណោះ​
    នៅ​ថ្ងៃ​នេះ ក្នុង​នាទី​ភូមិសាស្ត្រ​នយោបាយ ហ្សង់-ហ្វ្រង់ស័រ តាន់ សូម​បន្ត​លើក​ឡើង​ពី​បដិវត្តន៍​និង​របប​ខ្មែរ​ក្រហម​ត​ទៅ​ទៀត។ កាល​ពី​សប្តាហ៍​មុន ហ្សង់-ហ្វ្រង់ស័រ តាន់ បាន​លើក​ឡើង​ថា​ នៅ​ឆ្នាំ​១៩៧៨​ ប៉ុល ពត ​និង​ក្រុម​ខ្លួន​សម្រេច​ចិត្ត​បោស​សម្អាត​ថ្នាក់​ដឹក​នាំ​នៃ​ភូមិភាគ​បូព៌ា​ដែល​ពួក​ខ្លួន​ចោទ​ថា ក្បត់​អង្គការ។ កាល​ណោះ ​ទង្វើ​នេះ​ជំរុញ​ឱ្យ​កម្មាភិបាល​និង​យោធា​ខ្មែរ​ក្រហម​ភូមិ​ភាគ​បូព៌ា​ច្រើន​សិប​នាក់ ក្នុង​នោះ​រួម​មាន​ជា​អាទិ៍ ហេង សំរិន, ជា ស៊ីម, និង ហ៊ុន សែន រត់​ចូល​ព្រៃ ឆ្លង​ដែន​ទៅ​វៀតណាម រួច​ហើយ បញ្ចុះ​បញ្ចូល​វៀតណាម​ ឱ្យ​ជួយ​ពួក​គេ ធ្វើ​សង្គ្រាម​រំលំ​របប​ប្រល័យ​ពូជសាសន៍​របស់ ប៉ុល ពត។ ព្រឹត្តិការណ៍​បោស​សម្អាត​ភូមិភាគ​បូព៌ា​នេះ នាំ​យ៉ាង​លឿន​រហ័ស​ទៅ​រក​ការ​ផ្ទុះ​សង្គ្រាម​រវាង​កម្ពុជា​និង​វៀតណាម។ នៅ​ថ្ងៃ​នេះ ហ្សង់-ហ្វ្រង់ស័រ តាន់ សូម​និយាយ​រៀប​រាប់​ពី​សង្គ្រាម​ដែល​ផ្ទុះ​ឡើង​នៅ​ថ្ងៃ​២៥​ធ្នូ​១៩៧៨។ តែ​ពីរ​សប្តាហ៍​ប៉ុណ្ណោះវៀតណាម​វាយ​រំលំ​របប ប៉ុល ពត។
    4/22/2019
    13:29
  • ភូមិសាស្រ្តនយោបាយ - ​របប​ខ្មែរ​ក្រហម​ផ្តើម​រក​រឿង​បញ្ឆេះ​សង្គ្រា​ម​ជាមួយ​វៀត​ណាម ​នៅ​ឆ្នាំ​១៩៧៧​
    នៅ​ថ្ងៃ​នេះ ក្នុង​នាទី​ភូមិសាស្ត្រ​នយោបាយ ហ្សង់-ហ្វ្រង់ស័រ តាន់ សូម​បន្ត​លើក​ឡើង​ពី​បដិវត្តន៍​និង​របប​ខ្មែរ​ក្រហម​ត​ទៅ​ទៀត។ កាល​ពី​សប្តាហ៍​មុន ហ្សង់-ហ្វ្រង់ស័រ តាន់ បាន​លើក​ឡើង​ពី​ការ​តាម​កម្ទេច​គ្នា​ឯង​នៅ​ក្នុង​ជួរ​បក្ស​និង​នៅ​ក្នុង​ជួរ​រដ្ឋាភិបាល​នៃ​របប​ខ្មែរក្រហម​ពី​ឆ្នាំ​១៩៧៥​ដល់​ឆ្នាំ​១៩៧៨។ នៅ​ថ្ងៃ​នេះ ហ្សង់-ហ្វ្រង់ស័រ តាន់ សូម​ផ្តើម​ពិនិត្យ​មើល​មូលហេតុ​ធំៗ​ដែល​នាំ​ទៅ​រក​ការ​ផ្ទុះ​សង្គ្រាម​រវាង​កម្ពុជា​ប្រជាធិបតេយ្យ​របស់​ខ្មែរ​ក្រហម​និង​វៀតណាម។
    4/8/2019
    11:59
  • ភូមិសាស្រ្តនយោបាយ - ​ការ​កម្ទេច​គ្នា​ឯង​នៅ​ក្នុង​ជួរ​ពួក​មេ​ខ្មែរ​ក្រហម​ ​ពី​ឆ្នាំ​១៩៧៥​ដល់​ឆ្នាំ​១៩៧៨​
    នៅ​ថ្ងៃ​នេះ ក្នុង​នាទី​ភូមិសាស្ត្រ​នយោបាយ ហ្សង់-ហ្វ្រង់ស័រ តាន់ សូម​បន្ត​លើក​ឡើង​ពី​បដិវត្តន៍​និង​របប​ខ្មែរ​ក្រហម​ត​ទៅ​ទៀត។ កាល​ពី​សប្តាហ៍​មុន ហ្សង់-ហ្វ្រង់ស័រ តាន់ បាន​លើក​ឡើង​​ពី​មូល​ហេតុ​សំខាន់ៗ​ដែល​ជំរុញ​ឱ្យ​ខ្មែរ​ក្រហម​កាប់​សម្លាប់​រង្គាល​គ្មាន​រើស​មុខ ពី​ខែ​មេសា​ឆ្នាំ​១៩៧៥​ដល់​ខែ​មករា​ឆ្នាំ​១៩៧៩​។ នៅ​ថ្ងៃ​នេះ​ វិញ ហ្សង់-ហ្វ្រង់ស័រ តាន់ សូម​និយាយ​ពី​ការ​តាម​កម្ទេច​គ្នា​ឯង​នៅ​ក្នុង​ជួរ​ពួក​មេ​ខ្មែរ​ក្រហម​ ពី​ឆ្នាំ​១៩៧៥ ដល់​ឆ្នាំ​១៩៧៨​។
    2/25/2019
    13:55
  • ភូមិសាស្រ្តនយោបាយ - ​នយោ​បាយ​កាប់​សម្លាប់​រង្គាល​របស់​ខ្មែរ​ក្រហម​
    នៅ​ថ្ងៃ​នេះ ក្នុង​នាទី​ភូមិសាស្ត្រ​នយោបាយ ហ្សង់-ហ្វ្រង់ស័រ តាន់ សូម​បន្ត​លើក​ឡើង​ពី​បដិវត្តន៍​និង​របប​ខ្មែរ​ក្រហម​ត​ទៅ​ទៀត។ កាល​ពី​សប្តាហ៍​មុន ហ្សង់-ហ្វ្រង់ស័រ តាន់ បាន​លើក​ឡើង​​ពី​ផែនការ​គ្មាន​ភាព​ប្រាកដ​និយម​របស់​ពួក​មេ​ខ្មែរ​ក្រហម នោះ​គឺ​ការ​ដាក់​ទិស​ឱ្យ​ធ្វើ​ស្រែ មួយ​ហិកតា​ឱ្យ​បាន​ស្រូវ​បី​តោន។ ថ្ងៃ​នេះ ហ្សង់-ហ្វ្រង់ស័រ តាន់ សូមផ្តើមពន្យល់ពីមូលហេតុសំខាន់ៗដែលជំរុញឱ្យខ្មែរក្រហមកាប់សម្លាប់រង្គាលគ្មានរើសមុខ ពីខែមេសាឆ្នាំ១៩៧៥​ដល់ឆ្នាំខែមករាឆ្នាំ១៩៧៩។
    2/18/2019
    12:09

Acerca de ភូមិសាស្រ្តនយោបាយ

Sitio web de la emisora

Escucha ភូមិសាស្រ្តនយោបាយ, ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ y muchas más emisoras de todo el mundo con la aplicación de radio.es

ភូមិសាស្រ្តនយោបាយ

ភូមិសាស្រ្តនយោបាយ

Descarga la aplicación gratis y escucha radio y podcast como nunca antes.

Tienda de Google PlayApp Store

ភូមិសាស្រ្តនយោបាយ: Podcasts del grupo

ភូមិសាស្រ្តនយោបាយ: Radios del grupo

Information

Debido a las restricciones de su navegador no es posible reproducir directamente esta emisora en nuestro sitio web.

Sin embargo, puedes escuchar la emisora en el reproductor emergente de radio.es.

Radio